ភាពខុសគ្នារវាងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត

ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ កំណត់ទម្រង់ក្រុមហ៊ុនមូលធនដែលធ្វើពាណិជ្ជកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជា ២ប្រភេទ គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (តទៅហៅកាត់ថាក្រុមហ៊ុនឯកជន”) និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (តទៅហៅកាត់ថាក្រុមហ៊ុនមហាជន”) ក្រុមហ៊ុនទាំងពីរនេះមានលក្ខណៈរួម ប៉ុន្តែក៏មានលក្ខណៈពិសេសរៀងៗខ្លួនផងដែរ។ តើក្រុមហ៊ុនទាំងពីរនេះខុសគ្នាយ៉ាងត្រង់ចំណុចណាខ្លះ?

គេអាចបែងចែកក្រុមហ៊ុនទាំងពីរនេះបានដោយសារឈ្មោះ ឬនាមករណ៏របស់ក្រុមហ៊ុន។ នាមករណ៍របស់ក្រុមហ៊ុនឯកជន ត្រូវដាក់នូវពាក្យថាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតឬសរសេរអក្សរកាត់ដាក់ខាងចុង ឬខាងក្រោម។ ចំណែកឯនាមករណ៍របស់ក្រុមហ៊ុនមហាជនត្រូវដាក់នូវពាក្យក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតឬសរសេរអក្សរកាត់ដាក់ខាងចុង ឬខាងក្រោម។ (.៩២) ប្រកាសលេខ ១៣៧ . ចបព ប្រ. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ កំណត់ថា អក្សរកាត់.សម្រាប់ក្រុមហ៊ុនឯកជន ហើយ.សម្រាប់ក្រុមហ៊ុនមហាជន។

អាជីវកម្មរបស់ក្រុមហ៊ុនក៏អាចឲ្យយើងដឹងអំពីប្រភេទក្រុមហ៊ុនដែរ។ ក្រុមហ៊ុនឯកជន មិនអាចធ្វើអាជីវកម្មធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥណទានបានឡើយ។ (.៨៥) ម៉្យាងទៀត ក្រុមហ៊ុននេះក៍មិនអាចលក់ភាគហ៊ុន ឬមូលប័ត្រដទៃទៀតជាសាធារណៈបានដែរ។ (.៨៦) ចំណែកឯក្រុមហ៊ុនមហាជនវិញ ក្រុមហ៊ុននេះអាចបោះចេញនូវមូលប័ត្រដែលអាចលក់ជាសាធារណៈបាន។ (.៨៧) លើសពីនេះទៀត អាចមានការបកស្រាយថាក្រុមហ៊ុនមហាជន ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឥណទាន ដោយមូលហេតុថាដោយសារក្រុមហ៊ុនមូនធនមាន ប្រភេទ ហើយក្រុមហ៊ុនឯកជនមិនត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មប្រភេទខាងលើនេះឡើយ។

លក្ខណៈសម្គាល់មួយទៀតគឺចំនួនសមាជិកភាគហ៊ុន។ ពុំមានមាត្រាដែលកំណត់អំពីចំនួនសមាជិកភាគហ៊ុនរបស់ក្រុមហ៊ុនមហាជនឡើយ នៅក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ផ្ទុយទៅវិញ ច្បាប់នេះ ត្រង់ មាត្រា ៨៦ កំណត់ថាក្រុមហ៊ុនឯកជនអាចមានសមាជិកពី នាក់ រហូតដល់៣០ នាក់។ ប៉ុន្តែបុគ្គលម្នាក់ក៏អាចបង្កើតក្រុមហ៊ុនបានដែរ ដែលមានឈ្មោះថាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត។ យោងតាមមាត្រា ៨៦ នេះ អាចមានការបកស្រាយថា ទោះបីជាច្បាប់មិនកំណត់ចំនួនសមាជិកក៏ដោយ ក៏ក្រុមហ៊ុនមហាជនយ៉ាងហោចណាស់ត្រូវមានសមាជិកភាគហ៊ុនចាប់ពី ២នាក់ឡើងទៅ។

បន្ថែមពីចំណុចខាងលើនេះ ច្បាប់បានកំណត់ចំនួនអភិបាលនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនឯកជនត្រូវមានអភិបាលម្នាក់ ឬច្រើននាក់ ចំណែកក្រុមហ៊ុនមហាជនត្រូវមានអភិបាលយ៉ាងតិច នាក់។ (.១១៨)

លក្ខណៈពិសេសផ្សេងទៀត គឺការទទួលបាននូវឯកសារក្រុមហ៊ុន។ ជាទូទៅម្ចាស់ហ៊ុន និងម្ចាស់បំណុលរបស់ក្រុមហ៊ុន ភ្នាក់ងារ និងអ្នកតំណាងស្របច្បាប់របស់ខ្លួន ព្រមទាំងមន្ត្រីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្មអាចពិនិត្យគ្រប់ឯកសាររបស់ក្រុមហ៊ុនដូចជាលក្ខន្តិកៈ កំណត់ហេតុអង្គប្រជុំ និងសេចក្តីសម្រេចរបស់ម្ចាស់ហ៊ុនជាដើម នៅក្នុងអំឡុងពេលម៉ោងធ្វើអាជីវកម្មធម្មតារបស់ក្រុមហ៊ុន និងអាចធ្វើសម្រង់បានដោយមិនគិតកម្រៃ។ ប្រសិនបើក្រុមហ៊ុន ជាក្រុមហ៊ុនមហាជន បុគ្គលណាក៏ដោយក៏អាចធ្វើសម្រង់លើគ្រប់ឯកសារនោះបានដោយបង់ថ្លៃឈ្នួលសមស្រប។ (.១១០)

Categories Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close