កិច្ចសន្យាសាកល្បងការងារ៖ សិទ្ធិ និងកាតព្វកិច្ចរបស់កម្មករនិយោជិតសាកល្បង

នៅក្នុងទំនាក់ទំនងការងារ យើងឃើញមានការប្រើប្រាស់កិច្ចសន្យាសាកល្បង ឬកំណត់អំឡុងពេលសម្រាប់សាកល្បងការងារ មុននឹងចាប់ផ្តើមទំនាក់ទំនងការងារជាក់លាស់ ឬច្បាស់លាស់រវាងកម្មករនិយោជិត និងនិយោជក ។ ការងារសាកល្បង ជាទំនាក់ទំនងមួយផុយស្រួយងាយនឹងបញ្ចប់ ដោយហេតុថាភាគីណាម្ខាង (អាចជាកម្មករនិយោជិត ឬនិយោជក) អាចផ្តាច់កិច្ចសន្យានេះនៅពេលណាក៏បាន។ (មាត្រា ៨២ ច្បាប់ស្តីពីការងារ) តើកម្មករនិយោជិតមានសិទ្ធិ និងកាតព្វកិច្ចអ្វីខ្លះក្នុងអំឡុងពេលសាកល្បងការងារ ឬក្រោមកិច្ចសន្យាសាកល្បង? អត្ថបទនេះឆ្លើយតបនឹងសំណួរនេះដោយលើកយកសិទ្ធិ និងកាតព្វកិច្ចមួយចំនួនមកពិភាក្សាតែប៉ុណ្ណោះ។

១. កាតព្វកិច្ចធ្វើកិច្ចការពលកម្ម ជាមួយនឹងសិទ្ធិទទួលបានប្រាក់ឈ្នួលរបស់កម្មករនិយោជិត៖

កិច្ចសន្យាសាកល្បងក៏ជាប្រភេទមួយនៃកិច្ចសន្យាការងារផងដែរ។ ហេតុដូចនេះ នៅក្នុងអំឡុងពេលនៃការងារសាកល្បងនេះ កម្មករនិយោជិតមានកាតព្វកិច្ចផ្តល់កិច្ចការពលកម្មជូននិយោជក ហើយនិយោជកមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតចំពោះកិច្ចការពលកម្ម នោះ។ ដោយហេតុថាការងារសាកល្បង មិនទាន់ក្លាយជាទំនាក់ទំនងការងារជាក់លាក់នៅឡើយ យើងឃើញមានភាពខុសគ្នាលើប្រាក់ឈ្នួលដែលកម្មករនិយោជិតទទួលបានក្នុងពេលសាកល្បង និងបន្ទាប់ពីពេលដែលកម្មករនិយោជិតក្លាយជាកម្មករនិយោជិតពេញសិទ្ធិ។ មានន័យថាប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងអំឡុងពេលសាកល្បងគឺមានចំនួនតិចជាងប្រាក់ឈ្នួល នៅពេលដែលកម្មករនិយោជិតក្លាយជាកម្មករនិយោជិតពេញសិទ្ធិ។ យោងតាមប្រកាសលេខ ៣០៣/២០ ក.ប/ប្រ.ក.ខ.ល ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ត្រង់ប្រការ ១ កថាខណ្ឌទី១ កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងចំនួន ១៨៧ ដុល្លារអាមេរិក ក្នុង ១ ខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករនិយោជិតពេញសិទ្ធិ ត្រូវទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩២ ដុល្លារអាមេរិក ក្នុង ១ ខែ។

តើគូភាគីនៃកិច្ចសន្យាសាកល្បងអាចព្រមព្រៀងគ្នាកំណត់ប្រាក់ឈ្នួលក្នុងអំឡុងពេលសាកល្បងការងារ ឱ្យស្មើនឹងប្រាក់ឈ្នួលនៅពេលកម្មករនិយោជិតពេញសិទ្ធិបានដែរឬទេ? ក្នុងករណីដែលមានការព្រមព្រៀងបែបនេះ និយោជកត្រូវបង់ប្រាក់ឈ្នួលក្នុងរយៈពេលសាកល្បងការងារ ស្មើនឹងប្រាក់ឈ្នួលបន្ទាប់ពីបញ្ចប់រយៈពេលសាកល្បងជូនកម្មករនិយោជិត។ ច្បាប់ទទួលស្គាល់ការសន្យាពិេសសណាដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ប្រសើរជាងច្បាប់។ (មាត្រា ១៣ ច្បាប់ស្តីពីការងារ) 

២. កាតព្វកិច្ចរបស់កម្មករនិយោជិតដែលត្រូវគោរពតាមការដឹកនាំ និងគ្រប់គ្រងរបស់និយោជក ជាមួយនឹងសិទ្ធិរបស់កម្មករនិយោជិតដែលត្រូវទទួលបានការយកចិត្តទុកដាក់ពីសុវត្ថិភាពដោយនិយោជក៖

បើទោះបីនៅក្នុងអំឡុងពេលសាកល្បងក៏ដោយ ក៏កម្មករនិយោជិតសាកល្បងមានកាតព្វកិច្ចគោរពតាមការដឹកនាំ និងគ្រប់គ្រងរបស់និយោជក ដូចកម្មករនិយោជិតពេញសិទ្ធិដែរ។ ការគោរពតាមការដឹកនាំ និងគ្រប់គ្រងរបស់និយោជកនេះគឺជាកាតព្វកិច្ចរបស់កម្មករនិយោជិតគ្រប់ប្រភេទដែលមានកំណត់ក្នុងមាត្រា ៣ នៃច្បាប់ស្តីពីការងារ។ ជាថ្នូរនឹងការអនុវត្តកាតព្វកិច្ចនេះ ច្បាប់តម្រូវឱ្យនិយោជកមានកាតព្វកិច្ចយកចិត្តទុកដាក់ដល់សុវត្ថិភាពរបស់កម្មករនិយោជិត។ មាត្រា ៦៦៦ នៃក្រមរដ្ឋប្បវេណីកំណត់ថា និយោជកមានករណីយកិច្ចយកចិត្តទុកដាក់ ដល់ការរក្សារូបកាយ សុខភាពជាអាទិ៍ របស់កម្មករនិយោជិត ពីគ្រោះថ្នាក់ នៅទីកន្លែងដែលកម្មករនិយោជិតត្រូវធ្វើពលកម្ម សិល្បៈការ្យ នៅក្នុងការធ្វើឧបករណ៍។

៣. កាតព្វកិច្ចរបស់កម្មករនិយោជិតដែលត្រូវអនុវត្តការងារដោយខ្លួនឯង ​ដោយយកចិត្តទុកដាក់ និងមិនប្រកួតប្រជែងជាមួយនិយោជក៖ 

មាត្រា ៦៩ នៃច្បាប់ស្តីពីការងារ កំណត់ថា នៅក្នុងក្របខណ្ឌនៃកិច្ចសន្យា កម្មករនិយោជិតត្រូវបញ្ចេញគ្រប់សកម្មភាពវិជ្ជាជីវៈរបស់ខ្លួនដល់សហគ្រាស។ ជាអាទិ៍ កម្មករនិយោជិតត្រូវធ្វើការដែលគេជួលឱ្យធ្វើ ហើយអនុវត្តការងារនោះដោយខ្លួនឯង និងដោយយកចិត្តទុកដាក់។ ក៏ប៉ុន្តែ ក្រៅម៉ោងធ្វើការ កម្មករនិយោជិតនោះអាចធ្វើសកម្មភាពខាងវិជ្ជាជីវៈដែលមិនប្រណាំងប្រជែងនឹងសហគ្រាសដែលខ្លួនបំរើ ឬធ្វើឱ្យខូចដំណើរការដែលបានព្រមព្រៀងគ្នា លើកលែងតែមានការព្រមព្រៀងផ្ទុយពីនេះ។ ដោយហេតុថាកិច្ចសន្យាសាកល្បង ក៏ជាប្រភេទមួយនៃកិច្ចសន្យាការងារ កម្មករនិយោជិតសាកល្បងត្រូវគោរពតាមកាតព្វកិច្ចខាងលើដូចគ្នានឹងកម្មករនិយោជិតពេញសិទ្ធិដែរ។

៤. កាតព្វកិច្ចរបស់កម្មករនិយោជិតដែលត្រូវស្មោះត្រង់ និង រក្សាការសម្ងាត់របស់សហគ្រាស៖ 

គោលការណ៍នៃភាពសុចរិត និងស្មោះត្រង់ ដែលជាគោលការណ៍ទូទៅក្នុងមាត្រា ៥ នៃក្រមរដ្ឋប្បវេណីបានកំណត់ថាការប្រើប្រាស់សិទ្ធិ និងការអនុវត្តករណីយកិច្ច ត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាពស្មោះត្រង់។ ផ្អែកតាមគោលការណ៍ទូទៅនេះ និងផ្អែកតាមមូលហេតុដែលថាកិច្ចសន្យាសាកល្បងក៏ជាកិច្ចសន្យាការងារផងដែរនោះ យើងអាចសន្និដ្ឋានបានថាកម្មករនិយោជិតសាកល្បងក៏មានកាតព្វកិច្ចស្មោះត្រង់ និងរក្សាការសម្ងាត់របស់សហគ្រាសដែលខ្លួនបម្រើការ ដូចគ្នាទៅនឹងកម្មករនិយោជិតពេញសិទ្ធិផងដែរ។

៥. សិទ្ធិឈប់សំរាកប្រចាំសប្តាហ៍ សិទ្ធិឈប់សំរាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល និង ការឈប់សំរាកពិេសស៖

ការឈប់សំរាកប្រចាំសប្តាហ៍ ត្រូវមានថិរវេលាអប្បបរមា ២៤ ម៉ោងបន្តបន្ទាប់គ្នា។ តាមគោលការណ៍ ត្រូវឱ្យឈប់នៅថ្ងៃអាទិត្យសម្រាប់កម្មករនិយោជិតទាំងអស់។ (មាត្រា ១៤៧ ច្បាប់ស្តីពីការងារ) បន្ថែមពីនេះទៀត ច្បាប់ស្តីពីការងារត្រង់មាត្រា ១៤៦ បានហាមឃាត់និយោជកមិនឱ្យប្រើកម្មករនិយោជិតដដែលៗ លើសពី ៦ ថ្ងៃ ក្នុង ១ សប្តាហ៍ទេ។ ហេតុដូចនេះ យើងអាចសន្និដ្ឋានបានថា កម្មករនិយោជិតសាកល្បងក៏មានសិទ្ធិឈប់សំរាកប្រចាំសប្តាហ៍ដូចកម្មករនិយោជិតពេញសិទ្ធិដែរ។

ថ្ងៃបុណ្យដែលត្រូវឈប់មានប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតនៃសហគ្រាសទាំងអស់ដែលត្រូវបានកំណត់ជារៀងរាល់ឆ្នាំដោយប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យការងារ។ (មាត្រា ១៦១ ច្បាប់ស្តីពីការងារ) ហេតុដូចនេះ កម្មករនិយោជិតគ្រប់ប្រភេទ រួមទាំងកម្មករនិយោជិតសាកល្បង ក៏ត្រូវមានសិទ្ធិឈប់សំរាកថ្ងៃបុណ្យដែលត្រូវឈប់មានប្រាក់ឈ្នួលនេះដែរ។

ការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ជាសិទ្ធិរបស់កម្មករនិយោជិតទាំងអស់ រួមបញ្ចូលទាំងកម្មករនិយោជិតសាកល្បងផងដែរ ។ មាត្រា ១៦៦ នៃច្បាប់ស្តីពីការងារកំណត់ថា លើកលែងតែមានបញ្ញត្តិក្នុងអនុសញ្ញារួម ឬកិច្ចសន្យាការងាររៀងខ្លួនដែលផ្តល់អត្ថប្រយោជន៍ច្រើនជាងនោះ កម្មករនិយោជិតទាំងអស់ត្រូវមានសិទ្ធិឈប់សំរាកប្រចាំឆ្នាំមានប្រាក់ឈ្នួលដែលនិយោជកត្រូវចេញឱ្យ។ ឯថ្ងៃឈប់សំរាកនេះត្រូវគិតជាថ្ងៃធ្វើការធម្មតា ១ ថ្ងៃ កន្លះ ក្នុងរយៈពេល ១ ខែជាប់។ កម្មករនិយោជិតណាដែលមិនបានធ្វើការ ចំនួន ២ ខែបន្តបន្ទាប់ទេ មានសិទ្ធិនៅពេលផ្តាច់កិច្ចសន្យា ទទួលនូវប្រាក់បំណាច់ឈប់សំរាកប្រចាំឆ្នាំ មានប្រាក់ឈ្នួលដោយគិតជាសមាមាត្រនឹងពេលវេលាដែលបានធ្វើការក្នុងសហគ្រាស។ នោក្នុងមុខរបរដែលការងារប្រព្រឹត្តិទៅមិនបានទៀងទាត់ក្នុង ១ ឆ្នាំ កាលបើកម្មករនិយោជិតក្នុងសហគ្រាសបានធ្វើក្នុង ១ ខែ បាន ២១ ថ្ងៃជាមធ្យមនោះ គេត្រូវចាត់ទុកថាបានធ្វើការជាប់ហើយ។ បន្ថែមពីនេះ បើយោងតាមមាត្រា ១៦៧ នៃច្បាប់ស្តីពីការងារ ទាល់តែមកធ្វើការបានគ្រប់ ១ ឆ្នាំ ទើបអាចមានសិទ្ធិឈប់សំរាកប្រចាំឆ្នាំនេះបាន។ ក្នុងករណីដែលមានផ្តាច់ ឬចប់កិច្ចសន្យាមុន ដែលកម្មករនិយោជិតបានទទួលសិទ្ធិឈប់សំរាកនោះ ត្រូវសងប្រាក់បំណាច់ទៅកម្មករនិយោជិត។ ហេតុដូចនេះ រយៈពេលសាកល្បងការងារក៏ត្រូវយកមកគិតចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំតាមមាត្រា ១៦៦ ខាងលើដែរ។ ប៉ុន្តែកម្មករនិយោជិតសាកល្បងមិនអាចប្រើប្រាស់សិទ្ធិឈប់សំរាកនេះបានទេ ក្នុងអំឡុងពេលសាកល្បងការងារ។ ក្នុងករណីផ្តាច់កិច្ចសន្យាសាកល្បងការងារនេះ កម្មករនិយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់ជួសថ្ងៃឈប់សំរាកដែលខ្លួនមាននោះ។

ការឈប់សំរាកពិសេសគឺជាការឈប់សំរាកដែលត្រូវបានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សំរាកជាពិសេសក្នុងឱកាសមានព្រឹត្តិការណ៍ដែលប៉ះពាល់ផ្ទាល់ដល់គ្រួសារនៃកម្មករនិយោជិត។ ក្នុងករណីដែលកម្មករនិយោជិត មិនទាន់អនុវត្តការឈប់សំរាកប្រចាំឆ្នាំរបស់ខ្លួនទាំងអស់ទេ និយោជកអាចធ្វើការកាត់កងនៃការឈប់សំរាកពិសេសខាងលើពីការឈប់សំរាកប្រចាំឆ្នាំរបស់កម្មករនិយោជិតបាន។ ក្នុងករណីដែលកម្មករនិយោជិតបានអនុវត្តការឈប់សំរាកប្រចាំឆ្នាំរបស់ខ្លួនរួចអស់ហើយ និយោជកមិនអាចធ្វើការកាត់កងការឈប់សំរាកពិេសសខាងលើពីការឈប់សំរាកប្រចាំឆ្នាំសម្រាប់ឆ្នាំខាងមុខរបស់កម្មករនិយោជិតបានទេ។ ដោយហេតុថាកម្មករនិយោជិត រួមទាំងកម្មករនិយោជិតសាកល្បង មានភាពចាំបាច់ដែលត្រូវអវត្តមានពីការងារ ក្នុងឱកាសមានព្រឹត្តិការណ៍ដែលប៉ះពាល់ផ្ទាល់ដល់គ្រួសារ ដូចជាការរៀបអាពាហ៍ពិពាហ៍ខ្លូនឯង ឬកូន មរណភាពឪពុក ឬម្តាយជាដើម ជាការបកស្រាយ កម្មករនិយោជិតសាកល្បងក៏មានសិទ្ធិឈប់សំរាកពិសេស ហើយក៏មានសិទ្ធិស្នើសុំឱ្យនិយោជកកាត់ចំនួនថ្ងៃឈប់សំរាកពិសេស ជាមួយនឹងចំនួនថ្ងៃឈប់ប្រចាំឆ្នាំដែលខ្លួនមានតាមច្បាប់ស្តីពីការងារផងដែរ។

៦. សិទ្ធិរបស់កម្មករនិយោជិតនៅពេលផ្តាច់កិច្ចសន្យាសាកល្បងមុនកាលកំណត់ ឬនៅក្នុងករណីដែលមិនមានការបន្តកិច្ចសន្យាការងារនៅពេលបញ្ចប់កិច្ចសន្យាសាកល្បង៖

មាត្រា ៦៨ នៃច្បាប់ស្តីពីការងារចែងថា ការចុះកិច្ចសន្យាសាកល្បង មិនអាចមានថិរវេលាលើសពីកាលបរិច្ឆេទជាចាំបាច់សម្រាប់ឱ្យនិយោជកវិនិច្ឆ័យវិជ្ជាជីវៈនៃកម្មករនិយោជិត ហើយនិងសម្រាប់កម្មករនិយោជិត ស្គាល់យ៉ាងជាក់ច្បាស់នូវលក្ខខណ្ឌនៃការងារដែលគេផ្តល់ឱ្យនោះឡើយ។ ទោះបីយ៉ាងណាក៏ដោយ ក៏ការចុះកិច្ចសន្យាសាកល្បងការងារ មិនអាចមានថិរវលាលើសពី ៣ ខែទេចំពោះនិយោជិត ២ ខែចំពោះកម្មរឯកទេស និង ១ ខែចំពោះកម្មករធម្មតា។ ថ្វីត្បិតតែមាត្រា ៦៨ បានកំណត់អំពីថិរវេលាអតិបរមានៃកិច្ចសន្យាសាកល្បងដូចជា ១ ខែ ឬ ២ខែ ឬ៣ខែ តាមប្រភេទកម្មករនិយោជិតក៏ដោយ ជាការបកស្រាយ កិច្ចសន្យាសាកល្បងនេះមិនមែនជាកិច្ចសន្យាការងារដែលមានថិរវេលាកំណត់ឡើយ។ ហើយម៉្យាងទៀតក៏មានករណីខ្លះទៀតដែលគូភាគីមិនបានកំណត់រយៈពេលជាក់លាក់នៃការសាកល្បងការងារនេះដែរ ដែលក្នុងករណីនេះ យើងក៏ពុំអាចសន្និដ្ឋានថាកិច្ចសន្យាសាកល្បងគឺជាកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់នោះដែរ។

កិច្ចសន្យាការងារសាកល្បង គឺជាកិច្ចសន្យាប្រភេទផ្សេងទៀតពីកិច្ចសន្យាទាំងពីរប្រភេទនេះ។ ហេតុដូចនេះ យើងមិនអាចយកវិធាននៃការបញ្ចប់កិច្ចសន្យាការងារមានថិរវេលាកំណត់ ឬកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ មកអនុវត្តចំពោះការបញ្ចប់កិច្ចសន្យាសាកល្បងទេ។ ការបកស្រាយខាងដើមនេះ ក៏ផ្អែកលើមាត្រា ៨២ នៃច្បាប់ស្តីពីការងារ ដែលបានកំណត់ថាក្នុងករណីការងារសាកល្បង ភាគីទាំងឡាយមិនចាំបាច់គោរពកាតព្វកិច្ចឱ្យដំណឹងមុន។ ហេតុដូចនេះ យើងអាចសន្និដ្ឋានបានថា នៅពេលផ្តាច់កិច្ចសន្យាសាកល្បង កម្មករនិយោជិតសាកល្បងមានសិទ្ធិទទួលបានប្រាក់ឈ្នួលដែលមិនទាន់បានបើក និងប្រាក់បំណាច់ជួសការឈប់សំរាកប្រចាំឆ្នាំដែលមិនទាន់បានប្រើ។

សូមបញ្ជាក់ជូនថា អត្ថបទនេះមិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬការផ្តល់យោបល់ផ្នែកច្បាប់ឡើយ។ ប្រសិនបើលោកអ្នកជួបបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីមេធាវី។

Categories Employment and Labor Laws_Khmer Texts

9 thoughts on “កិច្ចសន្យាសាកល្បងការងារ៖ សិទ្ធិ និងកាតព្វកិច្ចរបស់កម្មករនិយោជិតសាកល្បង

  1. Unknown's avatar

    Thanks teacher for sharing of lessons to me !

    Like

  2. Unknown's avatar

    Thanks teacher

    Like

    1. Kanharith Nop's avatar

      It is my great pleasure! Thank you for reading and comments!

      Like

  3. Than Chhorn's avatar

    Thanks for sharing.

    Like

  4. Sim Serey's avatar

    អរគុណលោកគ្រូ ខ្ញុំទទួលបានហើយ។

    Like

    1. Kanharith Nop's avatar

      បាទ​ អរគុណដែលបានអាន។

      Like

  5. yunsophal's avatar

    Bong, you should publish your articles into a book.

    ________________________________

    Like

    1. Kanharith Nop's avatar

      Thank you, Sister, for your reading and comment! I plan to do so in the future.

      Like

Leave a reply to Than Chhorn Cancel reply

Leave a comment

search previous next tag category expand menu location phone mail time cart zoom edit close