អាជីវកម្មធានារ៉ាប់រង

ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មដែលបានប្រកាសឲ្យប្រើនៅឆ្នាំ១៩៩៥ និងដែលត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ១៩៩៩ មាត្រា ១ បានកំណត់ថាពាណិជ្ជកិច្ចជាសកម្មភាពទិញ លក់ទំនិញ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការដោះដូរ និងស្វែងរកចំណេញ។ បន្ថែមពីនេះ ច្បាប់ដដែល មាត្រា ២ បានបញ្ជាក់ថាអាជីវកម្មធានារ៉ាប់រងគ្រប់ប្រភេទគឺជាពាណិជ្ជកិច្ច។ តើអាជីវកម្មធានារ៉ាប់រងមានសកម្មភាពអ្វីខ្លះ? អត្ថបទនេះពិភាក្សាដោយសង្ខេបអំពីអាជីវកម្មធានារ៉ាប់រងនេះ។ ប្រសិនបើមិនមានការបញ្ជាក់ទេ មាត្រាដែលយោងនៅក្នុងអត្ថបទនេះគឺជាមាត្រានៃច្បាប់ស្តីការធានារ៉ាប់រងដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ។

ច្បាប់ស្តីពីការធានារ៉ាប់រង មាត្រា ២ បានកំណត់ថាច្បាប់នេះមានគោលដៅ (១) ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មធានារ៉ាប់រង (២) កំណត់អំពីការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការធ្វើអាជីវកម្មធានារ៉ាប់រង និង (៣)ជម្រុញការប្រកួតប្រជែង ភាពស្មោះត្រង់ និងតម្លាភាពក្នុងវិស័យធានារ៉ាប់រង។ មាត្រា ៥ នៃច្បាប់ដដែលចែងថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានសមត្ថកិច្ចក្នុងការចេញបទប្បញ្ញត្តិគ្រប់គ្រង និងត្រួតពិនិត្យការធ្វើអាជីវកម្មធានារ៉ាប់រងដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ប៉ុន្តែច្បាប់នេះមិនបានផ្តល់និយមន័យដល់ “អាជីវកម្មធានារ៉ាប់រង” នេះឡើយ។ ទោះបីមិនមាននិយមន័យនៃអាជីវកម្មធានារ៉ាប់រងនេះក្តី បេីផ្អែកលេីស្មារតីនៃច្បាប់នេះអាជីវកម្មធានារ៉ាប់រងមានជាអាទិ៍៖

(១) ការធានារ៉ាប់រងទូទៅ គឺជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង ដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បី ធានាហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវ និងសុខភាព។ ប្រភេទផលិតផលធានារ៉ាប់រងទូទៅរួមមានការធានា រ៉ាប់រងទ្រព្យសម្បត្តិ ការធានារ៉ាប់រងភារៈទទួលខុសត្រូវ និងការធានារ៉ាប់រងសុខភាព។ (មាត្រា ២៣)

(២) ការធានារ៉ាប់រងអាយុជីវិតវិញ ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង ដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វេីឡេីងដេីម្បីធានាទៅលេីការស្លាប់ ឬការរស់រានមានជីវិតដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺ ទូទៅ។ ប្រភេទផលិតផលធានារ៉ាប់រងអាយុជីវិតមានការធានារ៉ាប់រងមានកាលកំណត់ ការធានារ៉ាប់រងមួយជីវិត ការធានារ៉ាប់រងទាយជ្ជទាន ការធានរ៉ាប់រងធនលាភ។ (មាត្រា ២៦)

(៣) ការធានារ៉ាប់រងបន្ត ជាកិច្ចប្រតិបត្តិការធានារ៉ាប់រងដែលក្រុមហ៊ុនធានារ៉ាប់រងដើមត្រូវបានធានារ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតដែលជាក្រុមហ៊ុនធានារ៉ាប់រងបន្តនូវហានិភ័យមួយផ្នែក ឬទាំងស្រុងដែលខ្លួនបានចុះកិច្ចសន្យាធានារ៉ាប់រង។ ក្នុងករណីធានារ៉ាប់រងបន្ត ក្រុមហ៊ុនធានារ៉ាប់រងដើមនៅតែទទួលខុសត្រូវដដែលចំពោះអ្នកត្រូវបានធានារ៉ាប់រង។ (មាត្រា ៣២)

(៤) ការធានារ៉ាប់រងខ្នាតតូចជាការផ្តល់កិច្ចសន្យាធានារ៉ាប់រងដល់ប្រជាពលរដ្ឋដែលមានចំណូលទាប ដូចជាការធានារ៉ាប់រងខ្នាតតូចលើទ្រព្យសម្បត្តិ ការធានារ៉ាប់រងខ្នាតតូចលើអាយុជីវិត ការធានារ៉ាប់រងខ្នាតតូចលេីរូបរាងកាយ។ (មាត្រា ៣៩)

ក្រៅពីអាជីវកម្មធានារ៉ាប់រងដែលបំពេញដោយក្រុមហ៊ុនធានារ៉ាប់រងដូចបានរៀបរាប់ខាងលើនេះ អាជីវកម្មធានារ៉ាប់រងក៏ រាប់បញ្ចូលផងដែរនូវអាជីវកម្មភ្នាក់ងារធានារ៉ាប់រង អាជីវកម្មជើងសាធានារ៉ាប់រង និងវាយតម្លៃហានិភ័យធានារ៉ាប់រង ។ (មាត្រា ៤៦) 

(៥) ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលជួសមុខឲ្យក្រុមហ៊ុនធានារ៉ាប់រងធ្វេីការណែនាំអំពីការលក់បណ្ណសន្យាធានារ៉ាប់រង ការៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមូលបុព្វលាភ ការរៀបចំការធ្វើសំណងជាដើម ក្នុងក្របខ័ណ្ឌកំណត់ច្បាស់លាស់នៃកិច្ចព្រមព្រៀងរវាងភ្នាក់ងារធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រងនោះ។

(៦) ជើងសាធានារ៉ាប់រងជានីតិបុគ្គលដែលធ្វើការក្នុងគោលដៅនៃអត្ថប្រយោជន៍របស់អ្នកត្រូវបានធានារ៉ាប់រងផ្តល់ជាសេវាប្រឹក្សា ផ្តល់ព័ត៌មានទាក់ទងនឹងប្រភេទធានារ៉ាប់រង លក្ខខណ្ឌ និងបុព្វលាភនៃកិច្ចសន្យាធានារ៉ាប់រង ធ្វើការចរចា និងរៀបចំកិច្ចសន្យាធានារ៉ាប់រងរវាងអ្នកស្នើសុំការធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង និងលក់បណ្ណសន្យាធានារ៉ាប់រងដោយទទួលពីក្រុមហ៊ុនធានារ៉ាប់រងនូវកម្រៃជើងសារស្របច្បាប់។

(៧) ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងជានីតិបុគ្គលឯករាជ្យដែលមានភារកិច្ចត្រួតពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃលើការខូចខាតនៅពេលដែលមានហានិភ័យធានារ៉ាប់រងកើតឡើង និងសម្រេចចេញនូវឯកសារស្តីពីការវាយតម្លៃការខូចខាតសម្រាប់ជាមូលដ្ឋានឲ្យក្រុមហ៊ុនធានារ៉ាប់រងដោះស្រាយសំណង។ ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងធ្វើសកម្មភាពដោយទទួលថ្លៃឈ្នួលត្រួតពិនិត្យ ពីក្រុមហ៊ុនធានារ៉ាប់រងតាមកិច្ចព្រមព្រៀង។

Categories Uncategorized

2 thoughts on “អាជីវកម្មធានារ៉ាប់រង

  1. Great and thanks Professor

    Like

    1. It is my pleasure! Thank you for your reading and comment.

      Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this:
search previous next tag category expand menu location phone mail time cart zoom edit close