វិធានស្តីពីការលើកដាក់ទម្ងន់ដោយកម្លាំងពលកម្មរបស់កម្មករនិយោជិត

នៅក្នុងទំនាក់ទំនងការងារ និយោជកមានករណីយកិច្ចយកចិត្តទុកដាក់ ដល់ការរក្សារូបរាងកាយ សុខភាពរបស់កម្មករនិយោជិត ពីគ្រោះថ្នាក់ នៅទីកន្លែងដែលកម្មករនិយោជិតត្រូវធ្វើពលកម្ម។ (មាត្រា ៦៦៦ នៃក្រមរដ្ឋប្បវេណី) ជាពិសេស ការលើកដាក់ទម្ងន់ដោយកម្លាំងពលកម្មផ្ទាល់របស់កម្មករនិយោជិត ត្រូវបានគ្រប់គ្រងដោយប្រកាសលេខ ១២៤ សកបយ. ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ របស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។

យោងប្រការ ១ នៃប្រកាសខាងលើ ការលើកដាក់ទម្ងន់ដែលធ្វើដោយកម្មករនិយោជិតម្នាក់ ឬច្រើននាក់ សំដៅដល់សកម្មភាពដែលមានជាអាទិ៍ ការលើក ការដឹកនាំ ការដាក់ចុះ ការរុញ ការអូសទាញ និងការរំកិលវត្ថុដែលមានទម្ងន់ដោយបញ្ចេញកម្លាំងពលកម្មផ្ទាល់នៃកម្មករនិយោជិត។ ជាគោលការណ៍ និយោជកត្រូវយកចិត្តទុកដាក់រិះរកមធ្យោបាយចាំបាច់ ដើម្បីជៀសវាងកុំឲ្យការលើកដាក់ទម្ងន់មានគ្រោះថ្នាក់ដល់សុខភាពរបស់កម្មករនិយោជិត ជាពិសេសកុំឲ្យមានការប៉ះពាល់ដល់ឆ្អឹងខ្នងរបស់កម្មករនិយោជិត។ ប៉ុន្តែប្រសិនបើការលើកដាក់ទម្ងន់ដោយកម្លាំងផ្ទាល់របស់កម្មករនិយោជិត មិនអាចជៀសវាងបាន និយោជកត្រូវធ្វើយ៉ាងណាកុំឲ្យការងារទាំងនោះបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កម្មករនិយោជិត។

 ដើម្បីជាវិធានការល្អក្នុងការលើកដាក់ទម្ងន់ដោយកំលាំងពលកម្មផ្ទាល់នេះ និយោជកត្រូវរៀបចំកញ្ចប់ទម្ងន់នីមួយៗកុំឲ្យទើសទែង និងមិនលើសពី ៥០ គីឡូក្រាម និងត្រូវរៀបចំផ្លូវឆ្លងកាត់ឲ្យបានជិតបំផុត និងមិនឲ្យយ៉ាប់ធ្វើដំណើរ។ ការលើកដាក់ទម្ងន់នេះ ត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ពោលគឺនិយោជកត្រូវរៀបចំឲ្យកម្មករនិយោជិតដែលចូលរួមធ្វើការលើកដាក់ទម្ងន់ដោយមិនបង្ខិតបង្ខំ។ និយោជកត្រូវរិះរកមធ្យោបាយបច្ចេកទេសជំនួយក្នុងការលើកដាក់ទម្ងន់ និងត្រូវផ្តល់ដល់កម្មករនិយោជិតនូវការអប់រំអំពីបច្ចេកទេស លើកដាក់ទម្ងន់។ (ប្រការ ២ ប្រកាសលេខ ១២៤)

 អនុលោមតាមប្រការ ៤ នៃប្រកាសដដែល កម្មករនិយោជិត ម្នាក់ៗមិនអនុញ្ញាតឲ្យលើក ដាក់ អូស ទាញ រុញ ឬរំកិលទម្ងន់ ដោយកម្លាំងពលកម្មផ្ទាល់ ដែលមានចំនួនចំនួនលើសពីទម្ងន់ដែលបានបង្ហាញដូចតទៅ៖

 -ចំនួនទម្ងន់ការលើកដាក់ទម្ងន់ផ្ទាល់៖ ១២ គីឡូក្រាម ចំពោះកម្មករនិយោជិតជាបុរស ដែលមានអាយុចាប់ពី១៥ ឆ្នាំ និង៥០ គីឡូក្រាមអាយុចាប់ពី១៨ ឆ្នាំ ហើយ ៦ គីឡូក្រាម ចំពោះកម្មករនិយោជិតជាស្រ្តី អាយុចាប់ពី១៥ ឆ្នាំ និង២៥ គីឡូក្រាម អាយុចាប់ពី ១៨ ឆ្នាំ។

 -ចំនួនទម្ងន់នៃរទេះរុញកង់១ ផ្លូវក្នុងការដ្ឋាន៖ ៣២ គីឡូក្រាម ចំពោះកម្មករនិយោជិតជាបុរស ដែលមានអាយុចាប់ពី១៥ ឆ្នាំ និង៨០ គីឡូក្រាមអាយុចាប់ពី១៨ ឆ្នាំ ហើយ ៤០ គីឡូក្រាម អាយុចាប់ពី ១៨ ឆ្នាំ។ ដោយឡែក និយោជកមិនអាចប្រើកម្មករនិយោជិតជាស្រ្តីអាយុចាប់ពី១៥ ឆ្នាំដល់១៧ ឆ្នាំ ឲ្យលើក ដាក់ អូស ទាញ រុញ ឬរំកិលរទេះរុញកង់ ១ ផ្លូវក្នុងការដ្ឋាននេះឡើយ។

 -ចំនួនទម្ងន់នៃរទេះរុញកង់៣ ឬកង់៤ ផ្លូវក្នុងការដ្ឋាន៖ ៤៨ គីឡូក្រាម ចំពោះកម្មករនិយោជិតជាបុរស ដែលមានអាយុចាប់ពី១៥ ឆ្នាំ និង១២០ គីឡូក្រាមអាយុចាប់ពី១៨ ឆ្នាំ ហើយ ២៤ គីឡូក្រាម ចំពោះកម្មករនិយោជិតជាស្រ្តីអាយុចាប់ពី១៥ ឆ្នាំ និង៦០ គីឡូក្រាម អាយុចាប់ពី ១៨ ឆ្នាំ។

បន្ថែមលើលក្ខខណ្ខខាងលើ និយោជកមិនត្រូវប្រើស្ត្រីមានផ្ទៃពោះ ឬស្រ្តីទេីបចូលធ្វើការឡើងវិញបន្ទាប់ពីសំរាលកូន ឬរលូតកូន ឬរំលូតកូនក្នុងរយៈពេល ២ខែដំបូងឲ្យលើកដាក់ទម្ងន់លើសពី ៥ គីឡូក្រោមឡើយ។ (ប្រការ ៣ប្រកាសលេខ ១២៤) និយោជកអាចធ្វើបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឺះស្ថាន ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការរៀបចំការងារលើកដាក់ទម្ងន់។ ក៏ប៉ុន្តែសេចក្តីបញ្ជាក់នៃបទបញ្ជាផ្ទៃក្នុងនេះ មិនអាចផ្ទុយពីវិធានទាំងឡាយដែលមានកំណត់ក្នុងប្រកាសលេខ ១២៤នេះឡើយ។

Published by Kanharith Nop

Kanharith Nop obtained a Degree of Doctor of Laws (Comparative Law) from Nagoya University, Japan in March 2013. His research interests and areas of practices include corporate law, employment and labor laws, contract laws and laws on securities of obligations.

Leave a Reply

error: Content is protected !!
Don`t copy text!
%d bloggers like this: